គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចប់ការធ្វើចត្តាឡីស័កថ្ងៃនេះ ក្រោយតេស្តអវិជ្ជមានកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចប់ការធ្វើចត្តាឡីស័កថ្ងៃនេះ ក្រោយតេស្តអវិជ្ជមានកូវីដ១៩ សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចប់ការធ្វើចត្តាឡីស័កថ្ងៃនេះ ក្រោយតេស្តអវិជ្ជមានកូវីដ១៩

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃនេះហើយ​ និងចេញធ្វើការធម្មតាឡើងវិញ ក្រោយតេស្តជាថ្មីម្ដងទៀតបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩។

    តាមរយៈ ហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សរសេរយ៉ាងដូច្នេះថា « បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវ បានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩។ ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន។»

    សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី២៥កុម្ភៈកន្លងទៅ សម្ដេចតេជោ​បាន​ប្រកាសតាមរយៈហ្វេសប៊ុកដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដើម្បីធ្វើចត្តាឡីស័ករយៈពេលខ្លី ដោយសារសម្ដេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង