គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា​ស្ដូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ ច្រកជាំសាងាំ ស្រុកអន្លង់វែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា​ស្ដូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ ច្រកជាំសាងាំ ស្រុកអន្លង់វែង សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា​ស្ដូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ ច្រកជាំសាងាំ ស្រុកអន្លង់វែង

    ភ្នំពេញ៖ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ត្រូវបានបញ្ចុះបឋមសិលាកសាង នៅព្រឹកថ្ងៃទី០៩ ខែមីនា នេះ នៅចំណុចភ្នំ២០០ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាទីតាំងប្រវត្តិសាស្រ្ត បញ្ចប់សង្រ្គាមចុងក្រោយគេនៅកម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ។

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងពិធីបញ្ចុះបឋមសិលាកសាង​ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ មានប្រសាសន៍ថា ការសាងសង់ស្តូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅលើចំណុចទីតាំងភ្នំ២០០ ​ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងនេះ ដោយ​សារ​តែជា​តំបន់ប្រវត្តិ សាស្រ្តមួយដ៏ក្តៅគគុក​កាលពីសម័យសង្រ្គាម ​ដែលបានបន្សល់ទុកនូវស្នាកស្នាម និងវត្ថុតាងផ្សេងៗពីសម័យរបបខ្មែរក្រហម។

    សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការសាងសង់ស្ដូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅតំបន់នេះ ​គឺដើម្បីបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីជំហរដ៏រឹងមាំ ​និង​បង្ហាញ​ពី​កក្តាសុខសន្តិភាព របស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ។

    សម្ដេចពិជ័សេនា បានបញ្ជាក់ថា ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នេះ វានឹងផ្ដល់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋផងដែរ​លើវិស័យ​ទេសចរណ៍​ ព្រោះរំពឹងថា ​ស្ដូបនេះ នឹងអាចទាក់ទាញ​ការ​ចាប់​អារម្មណ៍ខ្លាំងពីទេសចរក្នុងស្រុក និងក្រៅស្រុក ពិសេសនោះ ​ពលរដ្ឋប្រទេសជិតខាង អាច​មកទស្សនា សិក្សាស្រាវជ្រាវពីរឿងរ៉ាវប្រវត្តិសាស្រ្តផ្សេងៗ ដែល​បាន​បន្សល់​ទុក​កាលពីសម័យ​របប​សង្រ្គាម​ក្នុងតំបន់នេះ៕ BTV

    អត្ថបទទាក់ទង