គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ ក្រោមនយោបាយ ឈ្នះ ឈ្នះ នាឆ្នាំ​១៩៩៨ វិស័យទេសចរ​កម្ពុជា​មានកំណើន​​គួរជាទីមោទនៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ ក្រោមនយោបាយ ឈ្នះ ឈ្នះ នាឆ្នាំ​១៩៩៨ វិស័យទេសចរ​កម្ពុជា​មានកំណើន​​គួរជាទីមោទនៈ សម្ដេចតេជោ​ ហ៊ុន​ សែន​៖ ក្រោមនយោបាយ ឈ្នះ ឈ្នះ នាឆ្នាំ​១៩៩៨ វិស័យទេសចរ​កម្ពុជា​មានកំណើន​​គួរជាទីមោទនៈ

    ភ្នំពេញ៖ ​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ ក្រោម​នយោបាយ​ ឈ្នះ ឈ្នះ ដោយការធ្វើសមាហរណកម្ម​អតីត​កងកម្លាំង​ខ្មែរក្រហម​ក្នុង​មហា​គ្រួសារ​ខ្មែរ​ នាឆ្នាំ​១៩៩៨​ វិស័យទេសចរណ៍​កម្ពុជា​មានកំណើន​គួរជា​ទីមោទនៈ​។​
    សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងបែបនេះក្នុង​​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​​ឆ្នាំ​២០២០​ ក្រោម​ប្រធានបទ​ «ទេសចរណ៍ ​និង​ការ​អភិវឌ្ឍ​ជន​បទ​» ដែល​ប្រព្រឹត្តិទៅនៅថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ២០២០។

    ក្នុងសារលិខិត​នេះបានឲ្យដឹងថា​ វិស័យ​ទេសចរណ៍​នៅតែ​​ស្ថិត​ក្នុង​លំដាប់​លេខ​៣​ នៃ​ការ​នាំ​ចេញ​ពិភពលោក​ បន្ទាប់​ពីការនាំចេញ​ប្រេងឥន្ទនៈ និង​ការនាំចេញ​ផលិត​ផល​គីមី នាំមក​ការ​នាំ​ចេញ​រថយន្ត​ និង​ផលិត​ផល​ចំណី​អាហារ​។

    សម្ដេចតេជោ​បាន​បង្ហាញថា​ រយៈពេល​ជាង​២ទសវត្ស​រ៍ចុងក្រោយនេះ​ ពោលគឺ​បន្ទាប់ពីកម្ពុជា​បាន​ទទួល​សុខសន្តិភាព​ ស្ថិរភាព​ នយោបាយ​ សុវត្ថិភាព​ពេញផ្ទៃប្រទេស​ និ​ងការ​រួបរួ​មជាតិ​ពីគ្រប់ភាគី ក្រោម​នយោបាយ​ ឈ្នះ ឈ្នះ​ ដោយ​ការ​ធ្វើ​សមាហរណកម្ម​អតីត​កងកម្លាំង​ខ្មែរក្រហម​ក្នុងមហាគ្រួសារខ្មែរ​ នាឆ្នាំ​១៩៩៨ វិស័យ​ទេសចរណ៍​កម្ពុជាមាន​កំណើន​គួរជាទីមោទនៈ​ ដោយកើន​ពីការ​ទទួលទេសចរ​អន្តរជាតិ​តែជាង  ២៨​ម៉ឺននាក់​ ឆ្នាំ​១៩៩៨​ ដល់ ៦,៦លាននាក់​នៅឆ្នាំ​២០១៩​ និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជូនប្រជាពលរដ្ឋ​ជាង​ ៦៣​ម៉ឺននាក់​ និង​ការងារ​មិន​ផ្ទាល់​រាប់​សិប​ម៉ឺន​នាក់​ថែមទៀត​។

    ចាប់ពីដើមឆ្នាំ​២០២០​ រហូត​ដល់​បច្ចុប្បន្ន​ កម្ពុជា​​ក៏ដូច​ជា​ប្រទេសនានា​ក្នុងពិភពលោក​ បាន​រងផល​ប៉ះពាល់​ពីជំងឺកូវីដ១៩​ ផងដែរ​។ ស្ថិតក្នុង​កាលៈទេសៈ​ក៏លំបាកនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​​តាមរយៈ​គណៈ​កម្មការជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ​១៩​ ប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់​ គ្មាន​ការ​ឆ្លង​រីករាល​ដាល​នៅក្នុងសហគមន៍​ គ្មាន​ករណីស្លាប់​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ផងដែរ​ដល់​ពលរដ្ឋ​គ្រប់រូប​ ក្រសួង​ស្ថាប័​ន​ អាជ្ញាធរ​ពាក់ព័ន្ធ​ ផ្នែក​ឯកជន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ សូមបន្ត​ចូលរួម​គាំទ្រ​ និ​ងរួមចំណែក​ឲ្យ​ប្រពៃណី ការពារ​បរិស្ថាន​ លើកកម្ពស់​គុណ​ភាព​ផលិត​ផល​ និ​ងសេវា​កម្ម​ទេសចរណ៍​ រក្សាសន្តិសុខ​ និ​ងសុវត្ថិភាព​ជូនភ្ញៀវ​ទេសចរ៕

    ខាងក្រោមនេះ​ជាសារលិខិត​របស់​សម្ដេចតេជោ ហ៊ុ​ន​ សែន​៖

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង