[វីដេអូ] សម្ដេចតេជោ ហ៊ុន សែន សម្រេចប្រកាសឲ្យសិស្សថ្នាក់ទី១២ឆ្នាំនេះ ជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់ប្រឡង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។
ពាក់ព័ន្ធបញ្ហានេះដែរ ដំបូងឡើយសម្ដេចតេជោ បានផ្ដល់អនុសាសន៍ដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យ និងពិចារណាផ្អាកការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយយកពិន្ទុប្រចាំឆមាសទាំង២ ឆមាសមកសម្រេចជាប់ធ្លាក់ជំនួសវិញ ប៉ុន្តែមុននឹងបញ្ចប់ការថ្លែងសារពិសេស សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចសារជាថ្មី ដោយឲ្យសិស្សទី១២ ឆ្នាំសិក្សា២០១៩-២០២០ ទាំងអស់ ជាប់ដោយស្វ័យប្រវត្តិតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ឲ្យសិស្សដែលបានជាប់ទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនៅដំណាក់កាលបន្តទៀតនៅតាមមហាវិទ្យាល័យផ្សេងៗនោះ៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖