គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ ​ក្នុង​ក្រុង​សៀមរាប​ សម្រេច​ការ​សាង​សង់​បាន​ជាង ​១៧,៥% ​ហើយ ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |
    គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ ​ក្នុង​ក្រុង​សៀមរាប​ សម្រេច​ការ​សាង​សង់​បាន​ជាង ​១៧,៥% ​ហើយ ​ គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ ​ក្នុង​ក្រុង​សៀមរាប​ សម្រេច​ការ​សាង​សង់​បាន​ជាង ​១៧,៥% ​ហើយ ​

    សៀមរាប៖ នៅ​ថ្ងៃ​ទី​២៨ ​ខែ​មករា​ ឆ្នាំ​២០២១​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន ​៣៨​ខ្សែ ​នៅ​ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប​។

    វត្តមានអញ្ជើញចូលរួម​ក្នុងដំណើរចុះពិនិត្យនេះរួមមាន៖ ឯក​ឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​អនុ​ប្រធាន​គណៈក​ម្មការ​អន្ត​​រ​ក្រសួង, ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង, ឯកឧត្តមបណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, លោក​ជំទាវ ​ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន, ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារគណៈកម្មការអន្តរក្រសួង ក្រុមការងារ​បច្ចេក​ទេសជំ​នាញ និងភាគីពាក់ព័ន្ធទាំងអស់។

    ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាច​ប្រើប្រាស់ជា​ប់បា​ន​យូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

    យោងតាមរបាយការណ៍ដែលទទួលបានពីអង្គភាពទទួលការងារសាងសង់ទាំងអស់បានឲ្យដឹងថា៖ វឌ្ឍនភាពនៃការសាងសង់គិតត្រឹមសប្ដាហ៍ទី៤ ខែមករា ឆ្នាំ២០២១ ការងារសម្រេច​បាន​ជាង​១៧,៥%​ ហើយ បច្ចុប្បន្នអង្គភាព​សាង​សង់​ទាំង​អស់​កំពុងខិត​ខំប្រឹង​ប្រែង​បំពេញ​ការងារ​យ៉ាង​សកម្ម ដើម្បីបញ្ចប់​គម្រោងរបស់ខ្លួនតាមផែនការដែលបានកំណត់។

    សូមបញ្ជាក់ជូនថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងទីក្រុងសៀមរាប ខេត្ត​សៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើ​ប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់​ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់​ដែល​នៅ​ក្រៅ​គម្រោង​សាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៣ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង