គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រកឃើញអ្នកឆ្លង​កូវីដ​ ៨៨០នាក់ទៀត​ (ព្រឹត្តិការណ៍ ២០កុម្ភៈទាំងអស់) ខណៈមានអ្នកជំងឺ ២៨៨នាក់​​ជាសះស្បើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១​ |
    រកឃើញអ្នកឆ្លង​កូវីដ​ ៨៨០នាក់ទៀត​ (ព្រឹត្តិការណ៍ ២០កុម្ភៈទាំងអស់) ខណៈមានអ្នកជំងឺ ២៨៨នាក់​​ជាសះស្បើយ រកឃើញអ្នកឆ្លង​កូវីដ​ ៨៨០នាក់ទៀត​ (ព្រឹត្តិការណ៍ ២០កុម្ភៈទាំងអស់) ខណៈមានអ្នកជំងឺ ២៨៨នាក់​​ជាសះស្បើយ

    ភ្នំពេញ​៖ នៅថ្ងៃនេះក្រសួងសុខាភិបាលប្រកាស​​រកឃើញ​អ្នកឆ្លង​វីរុសកូវីដ​១៩ ចំនួន​ ៨៨០នាក់​បន្ថែម​ទៀត សុទ្ធតែ​ជាអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈ​ដែលមាន​អ្នក​ជំងឺ​ជា​សះ​ស្បើយ ២៨៨នាក់ និង​ស្លាប់ ០៣នាក់​ សម្រាប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​។

    យោងតាមសេចក្ដីជូនព័ត៌មានរបស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ឆ្លង​វីរុសកូវីដ​១៩ថ្មី ចំនួន ​៨៨០នាក់នោះរួមមាន​នៅ៖ ភ្នំពេញ (៥១៨នាក់), ខេត្តព្រះសីហនុ (១៨៧នាក់), ខេត្តកណ្តាល (៧៣នាក់), ខេត្តកំពង់ចាម (៣៩នាក់), ខេត្តបន្ទាយមានជ័យ (៣៦នាក់) , ខេត្តកំពង់ស្ពឺ (០៩នាក់), ខេត្តតាកែវ (០៥នាក់), ខេត្តកំពង់ធំ (០៤នាក់), ខេត្តកំពង់ឆ្នាំង (០៣នាក់), ព្រៃវែង (០២នាក់), ខេត្តពោធិ៍សាត់ (០១នាក់), ខេត្តកោះកុង (០១នាក់), ខេត្តសៀមរាប (០១នាក់) និងខេត្តត្បូងឃ្មុំ (០១នាក់)។

    គិត​ត្រឹម​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២​០២១ កម្ពុជា​មាន​អ្នកឆ្លង​វីរុសកូវីដ១៩ សរុបចំនួន​ ១២៦៤១នាក់ អ្នកជាសះស្បើយចំនួន ៤៩៨៦នាក់ និង​មានអ្នកស្លាប់​ចំនួន​ ៩១នាក់​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង