អំណោយលោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្ដម ឌី វិជ្ជា ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងពេលបិទខ្ទប់
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់ចំពោះកងកម្លាំង ដែលកំពុងបំពេញការងារយ៉ាងសកម្មឆ្លើយតបចំពោះ ចំណាត់ការរបស់រាជរដ្ឋាភិបាលសំដៅការពារសុខមាលភាពប្រជាពលរដ្ឋក្នុងពេលដែលរាជធានីភ្នំពេញកំពុងបិទខ្ទប់នេះ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានចាត់ចែងរៀបចំអំណោយមានជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្រ្តផ្សេងទៀតផ្ដល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការប្រើប្រាស់ក្នុងពេលដែលភូមិសាស្ត្រនានារបស់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់។
អំណោយទាំងអស់ត្រូវបានក្រុមការងាររួមមាន ឯកឧត្តម វ៉ាន់ ឆារស៍ ឯកឧត្តម សៅ ភិរុណ និងលោក ជិន ប៊ុនធឿន នាំយកទៅប្រគល់ដោយផ្ទាល់ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅទីបញ្ជាការដ្ឋាន នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
អំណោយដែលប្រគល់ជូននាពេលនេះរួមមាន៖ អង្ករ ២០តោន , ត្រីខ ១០០០យួរ , មី ៥០កេសធំ , ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ៥០០កេស , ប៊ីចេង ៧៥គ.ក, អំបិល ៧៥គ.ក , ទឹកត្រី ទឹកស៊ីអ៊ីវ សរុប៦០យួរ , ទឹកបរិសុទ្ធ ARUNA ចំនួន ៥០០កេស , ម៉ាស ចំនួន ៥កេសធំរបាំងមុខ (Face Shield) ចំនួន ២០០ , ថ្នាំពេទ្យ ចំនួន ៥កេសធំ ៕ ប្រភព៖ BTVNews