គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងព័ត៌មានណែនាំ​ពី​ការ​ធ្វើ​ដំណើរ​របស់​អ្នក​សារព័ត៌មាន​ក្នុងអំឡុង​ពេល​​នៃ​ការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១​ |
    ក្រសួងព័ត៌មានណែនាំ​ពី​ការ​ធ្វើ​ដំណើរ​របស់​អ្នក​សារព័ត៌មាន​ក្នុងអំឡុង​ពេល​​នៃ​ការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​ ក្រសួងព័ត៌មានណែនាំ​ពី​ការ​ធ្វើ​ដំណើរ​របស់​អ្នក​សារព័ត៌មាន​ក្នុងអំឡុង​ពេល​​នៃ​ការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​

    ភ្នំពញ​៖ ក្រសួង​ព័ត៌មាន​ នៅថ្ងៃទី៣០​ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញសេចក្ដីណែនាំ​មួយ​ស្ដីពី​ការធ្វើ​ដំណើរ​របស់​អ្នក​សារព័ត៌មាន​​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល​។

    ក្រសួង​ព័ត៌មាន​បាន​សង្កេតឃើញថា​ អ្នកសារព័ត៌មាន​មួយចំនួន​ បាន​អនុវត្ត​​ត្រឹម​ត្រូវ​តាម​ខ្លឹម​សារ​លិខិត​អនុញ្ញាត​របស់ក្រសួង​ និង​វិធានការ​បិទ​ខ្ទប់ ប៉ុន្តែ​មាននៅមាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច​ននៅ​មិនទាន់​យល់ច្បាស់​ និង​អនុវត្ត​បានត្រឹម​ត្រូវ​ ដូច្នេះក្រសួង​ព័ត៌មាន​បាន​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

    ១-​ តំបន់ក្រហម​៖ ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​ធ្វើដំណើរ​ចេញពីលំនៅឋាន ឬទីសំណាក់​បច្ចុប្បន្ន​របស់ខ្លួន​ឡើយ​ រួមទាំងអ្នកសារព័ត៌មានផងដែរ​ លើកលែង​តែអង្គភាព​សារព័ត៌មាន​នោះជាក្រុម​ការងារ​របស់​អង្គភាព​អនុវត្ត​វិធានការ​បិទខ្ទប់​របស់ក្រសួងព័ត៌មាន​ និង​អង្គភា​ព​ដែល​មាន​លិខិត​បង្គាប់​ការរបស់ក្រសួង​ព័ត៌មាន​ទើប​អាចធ្វើដំណើរ​ក្នុង​តំបន់​ក្រហមបាន​

    ២- តំបន់លឿងទុំ៖ ការធ្វើដំណើរ​របស់​អ្នក​សារព័ត៌មាន​ដោយមានភ្ជាប់​ជាមួយនូវ​ឯកសារ​បញ្ជាក់​អំពីអត្តសញ្ញា និង​ការងារ ព្រមទាំង​មានលិខិត​អនុញ្ញាត​សម្រាប់​ការធ្វើ​ដំណើរ​ពីក្រសួង​ព័ត៌មាន​ និង​ត្រូវ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ដែលត្រូវ​ធ្វើ​ដំណើរ​មកត្រឹម​​កម្រិត​អប្បបរមា​។ ការធ្វើដំណើរ​ត្រូវគោរព​អនុវត្ត​តាម​បម្រាម​គោចរ ដោយផ្អាកជាបណ្ដោះអាសន្ន​នូវរាល់​ការធ្វើចរាចរណ៍​ និង​រាល់សកម្មភាព​ការងារ​ចន្លោះម៉ោង ៨យប់​ ដល់ម៉ោង​ ៥ព្រឹក​ លើកលែង​តែករណីចាំបាច់​ដោយមាន​ការអនុញ្ញាពីអាជ្ញាធរមានសមត្តកិច្ច​។

    ៣- តំបន់លឿង​៖ ការធ្វើ​ចរាចរណ៍​គ្រប់ប្រភេទ​ត្រូវ​បាន​អនុញ្ញាត​ ប៉ុន្តែ​ត្រូវ​គោរព​តាម​វិធាន​ការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ឲ្យបាន​ម៉ឺងម៉ាត់។ ការធ្វើដំណើរ​ត្រូវគោរព​អនុវត្ត​តាម​បម្រាម​គោចរ ដោយផ្អាកជាបណ្ដោះអាសន្ន​នូវរាល់​ការធ្វើចរាចរណ៍​ និង​រាល់សកម្មភាព​ការងារ​ចន្លោះម៉ោង ៨យប់​ ដល់ម៉ោង​ ៥ព្រឹក​ លើកលែង​តែករណីចាំបាច់​ដោយមាន​ការអនុញ្ញាពីអាជ្ញាធរមានសមត្តកិច្ច​៕

    អត្ថបទទាក់ទង