គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ម្ចាស់ភោជនីយដ្ឋាន Happy Palace ផ្ដល់ស្បៀង​អាហារ​ជូន​ពលរដ្ឋចំនួន​ ៤០០គ្រួសារ​ ដែល​កំពុង​ខ្វះខាត​ក្នុង​អំឡុងនៃវិបត្តិកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១​ |
    ម្ចាស់ភោជនីយដ្ឋាន Happy Palace ផ្ដល់ស្បៀង​អាហារ​ជូន​ពលរដ្ឋចំនួន​ ៤០០គ្រួសារ​ ដែល​កំពុង​ខ្វះខាត​ក្នុង​អំឡុងនៃវិបត្តិកូវីដ១៩ ម្ចាស់ភោជនីយដ្ឋាន Happy Palace ផ្ដល់ស្បៀង​អាហារ​ជូន​ពលរដ្ឋចំនួន​ ៤០០គ្រួសារ​ ដែល​កំពុង​ខ្វះខាត​ក្នុង​អំឡុងនៃវិបត្តិកូវីដ១៩

    ភ្នំពេញ៖ ក្នុងអំឡុង​ នៃវិបត្តិកូវីដ-១៩ គេឃើញមាន​សប្បុរសជនជាច្រើន​ បាន​បញ្ចេញ​នូវ​ស្បៀង​អាហារ​​ទៅតាម​លទ្ធភាពរបស់ខ្លួន​ ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាតស្បៀង​ពិសេស​ក្នុង​ពេល​អនុវត្ត​វិធានការ​បិទខ្ពប់រាជធានីភ្នំពេញ​។ ​

    ជាក់ស្ដែង​ ម្ចាស់ភោជនីយដ្ឋាន «ហេបភី ផាលែស (Happy Palace)» ដែលមាន​​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ដង​ផ្លូវ​១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី០២ ខែឧសភា កន្លងទៅនេះ ក៏​បាន​រៀប​ចំ​ស្បៀងអាហារ​ ចំនួន​ ៤០០​កញ្ចប់ ​ដើម្បីចែក​ជូន​ប្រជាពលរដ្ឋខ្វះខាតចំនួន ៤០០​គ្រួសារ​។

    ស្បៀង​អាហារដែលម្ចាស់ភោជនីយដ្ឋាន «ហេបភី ផាលែស» រៀបចំនោះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ១០គី​ឡូក្រាម ​មី ១៥ក​ញ្ចប់​ ត្រីខ ៤កំប៉ុង និងថ្នាំក្អកមួយដបផងដែរ។

    ម្ចាស់ភោជនីយដ្ឋាន «ហេបភី ផាលែស» លោក ប្រាក់ នទី បានប្រាប់ថា ពេល​ស្រុក​ទេស​សុខ​សប្បាយ​ មនុស្សម្នា ក៏​មាន​ឱកាស​ក្នុង​ការ​ធ្វើ​អាជីវកម្ម​កសាង​ជីវភាព​កើត​ចេញ​ពី​បរិយាកាស​ល្អ​នៃ​ស​ង្គមនោះ។ តែពេលស្រុកទេសមានបញ្ហា គ្រោះអាសន្ន គឺ​ទាមទារ​ឱ្យ​អ្នក​មាន​លទ្ធភាព​រួម​គ្នា​ជួយ​សង្គម​វិញ ទៅតាមលទ្ធភាពផងដែរ។ លោក​បានបន្តថា ឈរលើទស្សនៈនេះហើយ ដែលនាំឱ្យរូប​លោករៀប​ចំ​ការ​ផ្តល់​ស្បៀងអា​ហា​រទាំងនេះ ចែកជូនប្រជាពលរដ្ឋខ្វះខាត។ លោកយល់ឃើញថា ស្បៀងទាំងនេះ មិន​ច្រើន​ តែបានដោះស្រាយការលំបាករបស់អ្នកខ្វះខាតមួយរយៈខ្លីផងដែរ៕

    ប្រភព៖ FreshNews

    អត្ថបទទាក់ទង