រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨៤នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍
ភ្នំពេញ៖ នៅថ្ងៃទី២២ឧសភានេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ នៅក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់ ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់ និងខេត្តព្រះវិហារ ០១នាក់(ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ)។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២១ ឧសភាម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការយកសំណាកលើអ្នកសង្ស័យចំនួន ៨៧៤នាក់ ជាលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមាន ចំនួន ៨៤នាក់។ មន្ទីរសុខាភិបាលខេត្តបានបញ្ជូនអ្នកជំងឺទាំង ៨៤នាក់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទាក់ទងនឹងអ្នកជំងឺទាំង ៨៤នាក់ខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈទូរស័ព្ទលេខ ១៧០ ៨២៨ ៧៨៨ និង០១២ ៧៣៦ ៧៥៥។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ខេត្តកំពង់ចាម ដែលបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកឆ្លងកូវីដ-១៩ ថ្មី ទាំង៨៤នាក់