កម្ពុជា ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសសរុប ជាង ២លាននាក់
ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកាសថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបបានចំនួន ២.២៥៣.០៤៤នាក់។
ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកាសដែរថា មកទល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ៦.០២៤.០០០ដូសហើយ ដែលចំនួននេះរាប់បញ្ចូលចំនួន ១លានដូស ដែលកម្ពុជាទទួល នៅព្រឹកថ្ងៃទី២៣ ឧសភានេះ។
អត្ថបទទាក់ទង