គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋបាលខណ្ឌកំបូល នឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ដូសទី១ នៅថ្ងៃនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១​ |
    រដ្ឋបាលខណ្ឌកំបូល នឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ដូសទី១ នៅថ្ងៃនេះ រដ្ឋបាលខណ្ឌកំបូល នឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ដូសទី១ នៅថ្ងៃនេះ

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូល បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនៅសេសសល់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ វេលាម៉ោង១៦៖០០នាទី។

    រដ្ឋបាលខណ្ឌកំបូល អំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានឈ្មោះក្នុងបញ្ជី និងមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទាន់ពេលវេលានៅទីតាំង «សាលាបឋមសិក្សាកន្ថោក» ដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ថោក ខណ្ឌកំបូល៕

     

    អត្ថបទទាក់ទង