គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៥៣៨នាក់​បន្ថែមទៀត ខណៈ​មានអ្នកជំងឺ ៥៣៤នាក់ ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៥៣៨នាក់​បន្ថែមទៀត ខណៈ​មានអ្នកជំងឺ ៥៣៤នាក់ ជាសះស្បើយ​ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៥៣៨នាក់​បន្ថែមទៀត ខណៈ​មានអ្នកជំងឺ ៥៣៤នាក់ ជាសះស្បើយ​

    នៅថ្ងៃទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល បានប្រកាសថា​ ក្រសួង​រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន​ ៥៣៨នាក់​ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ចំនួន​ ៥០៩នាក់​​ និង​អ្នក​ដំណើរ​ពីបរទេស​ ២៩នាក់​។

    ក្រសួងសុខាភិបាល​ បាន​ឲ្យដឹងដែរថា​ មាន​អ្នកជំងឺ​កូវីដ១៩  ចំនួន​ ៥៣៤នាក់​បាន​ជាសះស្បើយ និង​មាន​ករណីស្លាប់​ថ្មីចំនួន​ ១០នាក់​។

    គិតត្រឹម​ព្រឹកថ្ងៃទី​០៥ ខែមិថុនា​ ឆ្នាំ​២០២១​នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបមានចំនួន​ ៣៣ ៦១៣នាក់ អ្នក​ជាសះស្បើយ ចំនួន​ ២៦ ០៧៨នាក់​ និង​មាន​អ្នក​ស្លាប់​ចំនួន​ ២៥២នាក់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង