លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំត្រូវបានធ្វើ ជា សហប្រធាន ដោយឯកឧត្តម សាឡឺមសាយ គុំម៉ាស៊ីថ រដ្ឋមន្ត្រីការបរទេសឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស..អា និងឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម អេនតូនី ប្លីនខេន បានផ្លាស់ប្តូរទស្សនពីសារៈសំខាន់នៃការពង្រឹងឡើងវិញនៃទំនាក់ ទំនងអាស៊ាន-ស. រ.អា កិច្ចសហ ប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងបញ្ហាផ្សេងៗ ដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទាំងក្នុងតំបន់ និងក្រៅតំបន់។
ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំ៖