គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា ផ្ដល់អំណោយម៉ាស និង​សម្ភារៈវេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសវៀតណាម​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១​ |
    កម្ពុជា ផ្ដល់អំណោយម៉ាស និង​សម្ភារៈវេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសវៀតណាម​ កម្ពុជា ផ្ដល់អំណោយម៉ាស និង​សម្ភារៈវេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសវៀតណាម​

    រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ផ្ដល់​អំណោយជា ម៉ាស និង​សម្ភារៈ​វេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលវៀតណាម​ ដើម្បីចូលរួម​ចំណែក​ទប់ស្កាត់ការឆ្លងរីករាលដាល​នៃជំងឺនេះ ក្នុងសហគមន៍ ខណៈ​ដែលទីក្រុងហូជីមិញកំពុងរងគ្រោះធ្ងន់ធ្ងរ​។

    អំណោយម៉ាស និងសម្ភារៈវេជ្ជសាស្ត្រ​ទាំងអស់​ត្រូវបាន​ដឹកជញ្ជូនទៅដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ដឹកនាំដោយលោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    អំណោយទាំងនោះរួមមាន ម៉ាសធម្មតា ចំនួន ១លាន, ម៉ាស់N95 ចំនួន ១សែន, ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវតិ្តចំនួន ១០០គ្រឿង និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ២០ម៉ឺនដុល្លារ, ថវិកាសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាចំនួន ១០ម៉ឺនដុល្លារ និងថវិការបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមចំនួន ៥ម៉ឺនដុល្លារ (សរុប ៣៥ម៉ឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម។

    សូមបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលកម្ពុជាបានសម្រេចផ្តល់អំណោយជាម៉ាស់ សម្ភារៈវេជ្ជសាស្ត្រផ្សេងៗ រួមទាំងថវិកាមួយចំនួនទៀត ដល់បណ្តាប្រទេសជាមិត្តក្នុងតំបន់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រួមមាន ១. ជំនួយម៉ាសចំនួនជាង ២លាន និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ២. ជំនួយម៉ាសចំនួនជាង ២លាន និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ៣. ជំនួយម៉ាសចំនួន ១លាន និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត និងទី៤. ជំនួយម៉ាសចំនួនជាង ២លាន និងបរិក្ខារពេទ្យចំនួន ១២មុខផ្សេងទៀត ជូនដល់ប្រទេសណេប៉ាល់៕

    អត្ថបទទាក់ទង