គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាលប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta ចំនួន ៣៩ករណីបន្ថែមទៀត​ ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាលប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta ចំនួន ៣៩ករណីបន្ថែមទៀត​ ​ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta ចំនួន ៣៩ករណីបន្ថែមទៀត​ ​

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលកម្ពុជា បាន​ប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៣៩ករណីបន្ថែមទៀត នៅថ្ងៃទី២២ និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីជូនដំណឹង​របស់ក្រសួងសុខាភិបាល​ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

    ក្រសួងបញ្ជាក់ថា​ ករណីរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីទាំង ៣៩ករណីនោះ ក្នុងនោះរកឃើញលើអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ២១នាក់ , បុគ្គលិកសុខាភិបាល ០៤នាក់ , ប្រជាពលរដ្ឋក្នុងសហគមន៍ប៉ះពាល់ផ្ទះចំនួន ០៦នាក់ និង ប្រជាពលរដ្ឋក្នុងសហគមន៍ដែលមិនប៉ះពាល់ផ្ទាល់ចំនួន ០៨នាក់។

    សូមកត់សម្គាល់ថា​ គិតចាប់ពីថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២១ ដល់ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបាន​រកឃើញអ្នក​មានវិជ្ជមាន​វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន​ ១១៤នាក់ (ស្ត្រី ៥៩នាក់)៕

    អត្ថបទទាក់ទង