លោកជំទាវ ឱ វណ្ណឌីន បន្តនាំយកអំណោយសម្ដេចតេជោ ចែកជូនលោកយាយ លោកតា អាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង
កំពង់ចាម៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្តនាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ចំនួន ០៦នាក់ ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
អត្ថបទទាក់ទង