មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ(អាយុ១២ ដល់១៧ឆ្នាំ) ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤
ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសមួយ ដោយបានបង្ហាញនូវទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ការរៀបចំចាក់វ៉ាក់សាំងដល់កុមារកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ នេះនឹងចាប់ផ្ដើមចាក់៖
- ដូសទី១– ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
- ដូសទី២– ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១
សូមបញ្ជាក់ថា ការរៀបចំទីតាំងចាក់វ៉ាក់សាំងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ គឺសម្រាប់ចាក់ជូនដល់កុមារ និងយុវវ័យ ជាកូនចៅមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងកូនចៅរបស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ៕
អត្ថបទទាក់ទង