ផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង ៩យប់ដល់ម៉ោង៣ភ្លឺ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានី ដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយក្នុងនោះបានដាក់ឲ្យអនុវត្តបម្រាមគោចរ នូវការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ភ្លឺ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចមួយស្ដីពីការដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គឺគិតចាប់ពីម៉ោង ២៣និង៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
នៅក្នុងសេចក្ដីសម្រេចត្រង់ប្រការ៤ បានបញ្ជាក់ថា បម្រាមគោចរត្រូវបានដាក់ឲ្យអនុវត្ត នៅក្នុងចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ ដោយផ្អាកការធ្វើចរាចរណ៍ និងសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ផ្សេងៗទៀត លើកលែងករណីចាំបាច់មួយចំនួន។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ៖