«កម្រងអនុស្សាវរីយ៍ ខួប១ឆ្នាំរបស់គ្រួសារសំឡេងសន្តិភាព ០៨ ០៨ ២០២០-០៨ ០៨ ២០២១»
«កម្រងអនុស្សាវរីយ៍ ខួប១ឆ្នាំរបស់គ្រួសារសំឡេងសន្តិភាព ០៨ ០៨ ២០២០-០៨ ០៨ ២០២១»ដោយគោរពតាមគោលការណ៍ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គ្រួសារសំឡេងសន្តិភាពមិនបានធ្វើពិធីជួបជុំនោះទេ ពោលគឺ ៣ការពារ ៣កុំ»
សូមជម្រាបថាៈ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានពិធីជួបជុំមហាគ្រួសារសំឡេងសន្តិភាព ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងក្រសួងស្ថាប័ននានា ព្រមទាំងសកម្មជនគាំទ្រការពារសុខសន្តិភាពតេជោ ជាច្រើននាក់ទៀត។
-ការជួបជុំនោះបានធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែងជិតសាលាបឋមសិក្សាទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ
-សំឡេងសន្តិភាព(Voice Of Peace)កើតចេញពីក្រុមអ្នកលេងហ្វេសប៊ុក ដែលគោពរពស្រលាញ់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា បានចងក្រងជាក្រុម និងធ្វើសកម្មភាពដើម្បីរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្សព្វផ្សាយរបស់ពួកគេនៅលើបណ្តាញសង្គមហ្វេសប៊ុក
-សំឡេងសន្តិភាពតែងតែចេញធ្វើអត្ថាធិប្បាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ ដោយលើកបង្ហាញនូវសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកបង្ហាញពីសមិទ្ធផលដែលកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
-សំឡេងសន្តិភាពតែងតែឆ្លើយស្រាយ បំភ្លឺរាល់ការបំពុលព័ត៌មាន និងការចោទប្រកាន់ទាំងឡាយរបស់ក្រុមប្រឆាំងឧទ្ទាមក្រៅច្បាប់ផងដែរ។
#អរគុណសន្តិភាព