គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកយាយ អាយុជាង ១០០ឆ្នាំ ពីររូបទៀត ​បានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន​ សែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១​ |
    លោកយាយ អាយុជាង ១០០ឆ្នាំ ពីររូបទៀត ​បានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន​ សែន​ លោកយាយ អាយុជាង ១០០ឆ្នាំ ពីររូបទៀត ​បានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន​ សែន​

    កំពង់ធំ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាន​បន្តនាំយកថវិកា និងសម្ភារៈមួយចំនួនទៀត ជាអំណោយរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ទៅចែកជូន​លោកយា​យពីររូប មានអាយុជាង​​ ១០០ឆ្នាំ​ ​រស់នៅខេត្តកំពង់ធំ ដែលបាន​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

    លោកយាយពីររូបដែលបានទទួលអំណោយនៅពេលនេះ រួមមាន៖ ទី១ លោកយាយ សែម មាន អាយុ១០២ឆ្នាំ រស់នៅភូមិបឹងប្រា ឃុំឈើទាល ស្រុកសណ្តាន់ ,ទី២ លោកយាយ ស្តើង សុខុម អាយុ ១០២ឆ្នាំ រស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

    ខណៈធ្វើបទសម្ភាសន៍ជាមួយអ្នកព័ត៌មាន​ លោកជំទាវ ឱ វណ្ណឌីន បាន​មានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ពេលនេះ លោកយាយ លោកតា មានអាយុចាប់ពី១០០ឆ្នាំឡើង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥៣នាក់ហើយ បានទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី។

    លោកយាយ លោកតា ទាំង ៥៣នាក់នោះរួមមាន​៖ ភ្នំពេញ ០៨នាក់, កណ្ដាល ០៣នាក់, ក្រចេះ ០៣នាក់, កំពង់ចាម ០៩នាក់, កំពង់ឆ្នាំង ០១នាក់, កំពង់ធំ ០៨នាក់, កំពត ០១នាក់, តាកែវ ០១នាក់, ត្បូងឃ្មុំ​ ០៥នាក់, ពោធិ៍សាត់ ០១នាក់, ព្រៃវែង ០២នាក់, ព្រះវិហារ ០៣នាក់, រតនៈគិរី ០៣នាក់, សៀមរាប ០១នាក់, ស្ទឹង​ត្រែង ០២នាក់,​ ស្វាយរៀង ០១នាក់ និងខេត្តកោះកុង ០១នាក់៕

     

    រូបភាព៖ BTV

    អត្ថបទទាក់ទង