អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រយៈពេល ២១ថ្ងៃ នៃបម្រាមគោចរមនុស្សជិត ១០០នាក់ត្រូវបញ្ជូនទៅតុលាការ និងពិន័យប្រាក់បានជាង ៧២២លានរៀល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធTelegram ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ នៃការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម ៖
១-ចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋ សរុបបានចំនួន ២២.៤៦៤ទីតាំង ។
២-បង្ក្រាបរាល់សកម្មភាពល្មើសវិធានការសរុបរួមមាន
-ករណីល្មើស៖ ១៧.៩៩៧ករណី
-ឃាត់ខ្លួនមនុស្ស ៣៥.២៣១នាក់(ជនបរទេស ២១៩នាក់) ក្នុងនោះ៖
.អនុវត្តវិធានការអប់រំចំនួន ៣៣.៨៤៤នាក់
.អនុវត្តវិធានការពិន័យ ១.២៩២នាក់, និង
.បញ្ជូនទៅតុលាការ ៩៥នាក់(ជនបរទេសម្នាក់)។
-ឃាត់យាន៖ រថយន្ត ៥.៩៨១គ្រឿង, ម៉ូតូ ៩.២៦១គ្រឿង
-ថវិកាពិន័យ ៧២២.៨០០.០០០រៀល
-បិទទីតាំងអាជីវកម្ម ៥ទីតាំង ។