គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន​ ១៣២៥នាក់ហើយមកដល់ពេលនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១​ |
    កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន​ ១៣២៥នាក់ហើយមកដល់ពេលនេះ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន​ ១៣២៥នាក់ហើយមកដល់ពេលនេះ

    ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣១មីនា ដល់ថ្ងៃទី២៤ សីហា ឆ្នាំ២០២១នេះ កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) សរុបចំនួន​ ១៣២៥នាក់ហើយ ដែលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន​ ២៣ លើកលែងតែខេត្តក្រចេះ និងកែបប៉ុណ្ណោះ​។ នេះបើយោងតាម​សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

    ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា​ រហូតមកដល់ថ្ងៃទី២៤ ខែសីហានេះ ក្រសួងបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) លើអ្នកដំណើរមកពីបរទេស​តាមជើង​ហោះហើរ ពលករខ្មែរត្រលប់មកពីថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែកភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបចំនួន​ ១៣២៥នាក់ (ស្ត្រី ៦៥៤នាក់) ហើយបាន​ប៉ះពាល់ដល់​២៣រាជធានី-ខេត្ត​ លើកលែងតែពីរខេត្តប៉ុណ្ណោះ គឺខេត្ត​ក្រចេះ និងកែប។

     

    ពាក្យគន្លឹះទាក់ទង