គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

លោកយាយ លោកតា មានអាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ទទួលអំណោយសម្ដេចតេជោ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១​ |
លោកយាយ លោកតា មានអាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ទទួលអំណោយសម្ដេចតេជោ​ លោកយាយ លោកតា មានអាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ទទួលអំណោយសម្ដេចតេជោ​

ភ្នំពេញ​៖ លោកយាយ លោកតា ចំនួន​ ៥រូប ដែលមានអាយុចាប់ពី១០០ឆ្នាំ រស់នៅខេត្តកំពង់ធំ ទទួលបានអំណោយរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីលោកពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលថ្ងៃទី០៥ កញ្ញាម្សិលមិញ បាននាំអំណោយសប្បុរសធម៌របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ជាថវិកា ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយ៥រូប ដែលមានអាយុជាង១០០ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដបង្ការជំងឺកូវីដ-១៩។

អ្នកទាំង៥រូបនោះមានឈ្មោះដូចជា៖

១-លោកតា អ៊ុក ស៊ឹម អាយុ ១០១ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ

២-លោកយាយ ជុំ លីវ អាយុ ១០១ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណារក្រោមស្រុកស្ទោង ខេត្តកំពង់ធំ

៣-លោកយាយ អ៊ិត សុន អាយុ ១០៦ឆ្នាំ រស់នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

៤-លោកយាយ សុក ស៊ុន អាយុ ១០១ឆ្នាំ រស់នៅភូមិសូដៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

៥-លោលយាយ ហ៊ុន បួន អាយុ ១០២ឆ្នាំ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នៅក្នុងឱកាសនោះលោកតាលោកយាយបានឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងរួចសុខភាពល្អជាងមុន ពោលបាត់អាការៈចុកដៃជើង និងទទួលទានអាហារបានច្រើនជាងមុនជាដើម។ ក្រៅពីនេះ កូនៗរបស់លោកតាលោកយាយ បានឡើងពីរបៀបថែទាំសុខភាពឱពុកម្តាយឱ្យមានអាយុវែងផងដែរ។

បើតាមប្រសាសន៍លោកជំទាវឱ វណ្ណឌីន បានឱ្យដឹងដែរថា ការផ្តល់អំណោយរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាជូនលោកតាលោកយាយដែលមានវ័យពី១០០ឆ្នាំឡើងទៅ ស្ម័គ្រចិត្តចាក់វ៉ក់សាំងកូវីដ គឺជាការជំរុញលើកទឹកចិត្តដល់ពួកគាត់មកទទួលយកការចាក់វ៉ាក់សាំង ព្រោះថាមនុស្សចាស់ជាក្រុមប្រឈមមុខនឹងជំងឺកូវីដ។

គិតត្រឹមថ្ងៃទី០៥កញ្ញានេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានផ្តល់អំណោយជូនលោកតាលោកយាយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ មានអាយុពី១០០ឆ្នាំឡើងទៅ ចំនួន៩៥នាក់រួចមកហើយ ដែលពួកគាត់រស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។

អត្ថបទទាក់ទង