គ.ជ.ប នឹងរៀបចំកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជៈប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលដ្ឋ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គជប ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងព្រឹទ្ធសភា និងរដ្ឋសភា , ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។
អត្ថបទទាក់ទង