ចិននឹងផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន៣លានដូសបន្ថែមទៀតដល់កម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣លានដូសបន្ថែមទៀត ដល់ប្រទេសកម្ពុជា ខណៈចិនបានផ្ដល់ជំនួយវ៉ាក់សាំងនេះដល់កម្ពុជាចំនួន ៤លាន៣សែនដូសរួចមកហើយនោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងពីមិត្តចិនចំនួន ២៦លាន ៨សែនដូស ដោយក្នុងនោះ ៤លាន ៣សែនដូសជាជំនួយរបស់ប្រទេសចិន។ ឯកឧត្ដមបន្តថា រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣លានដូសបន្ថែមទៀត ដល់ប្រទេសកម្ពុជា។
អត្ថបទទាក់ទង