គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ចាប់ផ្ដើមក្រាលកៅស៊ូAC ខណៈដំណើរការសាងសង់សម្រេចបានជាង៧៥ភាគរយ គិតត្រឹមចុងខែសីហានេះ
តាមរបាយការណ៍វឌ្ឍនភាព ស្ដីពីគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បង្ហាញថាដំណើរការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានជាង ៧៥% ក្នុងនោះការងារសាងសង់ផ្លូវដំណើរការបាន ជិត ៧៦% ការងារសាងសង់ប្រព័ន្ធទឹកកខ្វក់ និងលូទឹកភ្លៀង សម្រេចបានជាង ៩៧% និងការរៀបចំប្រព័ន្ធបណ្ដាញ តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងសញ្ញាចរាចរណ៍ ដោយជីកកប់នូវបំពង់សម្រាប់រត់ខ្សែអគ្គីសនី និងប្រព័ន្ធបណ្ដាញទិន្នន័យ សម្រេចបាន ៥៥ភាគរយ។
គួរជម្រាបថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកាជាតិ ១៥០លានដុល្លារអាមេរិក និងប្រើប្រាស់រយ:ពេលសាងសង់ ១៣ខែ៕
អត្ថបទទាក់ទង