ក្រសួងសុខាភិបាល បង្ហាញកាលបរិច្ឆេទ និងទីតាំង ចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងទី២ ដល់កុមារអាយុពី ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពី ការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ (Sinovac) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលនឹងចាប់ផ្ដើមបើកយុទ្ធនាការពីថ្ងៃទី១៧កញ្ញាស្អែកនេះ និងខេត្តចំនួន២១ទៀត នឹងត្រូវចាប់ផ្ដើមបើកយុទ្ធនាការពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២១។
សូមមើលការបរិច្ឆេទ និងទីតាំង ចាក់វ៉ាក់សាំងកូវីដ១៩ខាងក្រោមនេះ៖
អត្ថបទទាក់ទង