គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹងអញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍​ក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង តាមរយៈការថតវីដេអូទុកមុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១​ |
    ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹងអញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍​ក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង តាមរយៈការថតវីដេអូទុកមុន ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹងអញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍​ក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង តាមរយៈការថតវីដេអូទុកមុន

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម​ Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង ដែលរៀបចំដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយ៉ក តាមរយៈការថតវីដេអូទុកមុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

    កិច្ចប្រជុំនេះ នឹងប្រារព្ធរៀបចំឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៩និង០០នាទីព្រឹកម៉ោងនៅទីក្រុងញ៉ូយ៉ក ត្រូវនឹងម៉ោង ៨និង០០នាទីយប់ ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ដដែល។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសេចក្ដីថ្លែងការណ៍ នៅចន្លោះម៉ោង ៧និង០០នាទី ដល់ម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១៕

    អត្ថបទទាក់ទង