គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកាត់ដេរ ដល់១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១​ |
    កម្ពុជាដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកាត់ដេរ ដល់១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ កម្ពុជាដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកាត់ដេរ ដល់១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩

    ភ្នំពេញ៖ បើទោះបីជាពិភពលោកកំពុងជួបនូវវិបត្តិកូវីដ១៩ ក្ដី កម្ពុជានៅតែយកចិត្តទុកដាក់​លើប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ​ ដោយនៅថ្ងៃទី២៨កញ្ញានេះ បានកំណត់​ដំឡើង​ប្រាក់​ឈ្នួលអប្បបរមា​ឲ្យ​ដល់​ចំនួន ១៩៤​ដុល្លារ​នៅ​ឆ្នាំ២០២២។

    សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បានឲ្យដឹងថា ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ-​កម្មការិនីនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវ​បាន​សម្រេច​ដំឡើង​ដល់ ១៩២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ។

    ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមាន​ដល់សេដ្ឋកិច្ច​ និងសង្គម ពិសេស​ទៅលើ​បញ្ហាសុខភាព និងជីវភាព​របស់ប្រជាពលរដ្ឋ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្រេច​បន្ថែម​ចំនួន ២ដុល្លារលើទឹកប្រាក់ចំនួន ១៩២ដុល្លារ ដែលធ្វើឲ្យប្រាក់ឈ្នួលសរុបឡើងដល់ ១៩៤ដុល្លារ

    សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលរបស់កម្មករ​ ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន បាន​ទាម​ទារឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​​ចំនួន ២០៤​ដុល្លារ​ តំណាងភាគីនិយោជករក្សាតួលេខ ១៨៨ដុល្លារ និងតំណាងរាជរដ្ឋាភិបាល ១៩២ដុល្លារ។ កិច្ចប្រជុំបានធ្វើឡើងជាច្រើនលើកតែមិនបានឯកភាពគ្នាលើតួលេខណាមួយឡើយ​ ដូច្នេះយោងតាមមាត្រា ១២ នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមា បាន​អនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់នាកិច្ចប្រជុំព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ជាលទ្ធផល តួលេខរបស់តំណាងភាគីរាជរដ្ឋាភិបាល (១៩២ដុល្លារ) បាន​ទទួល​សំឡេងគាំទ្រច្រើនជាងគេ គឺ ៤៥សំឡេងលើ ៥១សំឡេង៕

     

     

    អត្ថបទទាក់ទង