រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់ពលរដ្ឋឲ្យធ្វើដំណើរដោយប្រើមធ្យោបាយឯកជន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវមួយស្ដីពីការលើកទឹកចិត្តដល់អ្នកធ្វើដំណើរឲ្យប្រើមធ្យោបាយឯកជន ចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលរាជធានីបានអោយដឹងថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក ០៣ថ្ងៃ សម្រាប់ ពីធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ០៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំ គ្រួសារ និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ប្រឈម នឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។
អត្ថបទទាក់ទង