គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបាន​សមាជិកសមាជិករដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១​ |
    ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបាន​សមាជិកសមាជិករដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបាន​សមាជិកសមាជិករដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

    ភ្នំពេញ៖ ឯកឧត្ដម​ ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាអតីតអភិបាលរាជធានីភ្នំពេញ ត្រូវបានសមាជិក-សមាជិការដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជា​​​ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្នុងសំឡេង១១០ លើ ១១០សំឡេង។

    ការបោះឆ្នោតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ គ្រាដែលរដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានរបៀបវារៈ ចំនួន ៤គឺ៖

    ១- ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

    ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

    ៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

    ៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

    ពាក្យគន្លឹះទាក់ទង