គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

     លោក រ៉ុង ឈុន និងសកម្មជន ៦នាក់ទៀតត្រូវបានតុលាការសម្រេច​ដោះលែងនៅថ្ងៃនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ |
     លោក រ៉ុង ឈុន និងសកម្មជន ៦នាក់ទៀតត្រូវបានតុលាការសម្រេច​ដោះលែងនៅថ្ងៃនេះ  លោក រ៉ុង ឈុន និងសកម្មជន ៦នាក់ទៀតត្រូវបានតុលាការសម្រេច​ដោះលែងនៅថ្ងៃនេះ

    ភ្នំពេញ៖ លោក​រ៉ុង ឈុន និងសកម្មជន ៦នាក់ទៀត ត្រូវ​បាន​តុលាការ បានសម្រេចដោះលែងឲ្យចេញពីពន្ធធនាគារហើយនៅថ្ងៃនេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ។

    នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាលាឧទ្ធរណ៍បានកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែអនុវត្តត្រឹម១៥ខែ ១១ថ្ងៃ ហើយទោសនៅសល់៨ខែ១៩ថ្ងៃទៀត ត្រូវបានព្យួរ។ ដោយឡែកសកម្មជន២នាក់គឺ លោក តុល និមល និង កញ្ញា ស កណិកា ក៏តុលាការកាត់ទោសតម្រឹម និងដោះលែងដូចគ្នា។

    ចំពោះសំណុំរឿងរបស់លោក តុល និមល ត្រូវបានដោះលែងមួយករណី នៅសល់មួយករណីទៀត នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    ក្រៅពីអ្នកទាំង៣ មានយុវជន២នាក់ទៀតឈ្មោះ ហ៊ុន វណ្ណៈ និងឈឿន ដារ៉ាវី ត្រូវបានតុលាការដោះលែងជាមួយគ្នាផងដែរ ក្រោយអនុវត្តទោសចប់សព្វគ្រប់។ បន្ថែមពីនេះតុលាការក៏បានដោះលែង លោក សួង សុភណ្ឌ និង ប៉ែន ច័ន្ទសង្គ្រាម ផងដែរ។

    សូមបញ្ជាក់ថា សកម្មជនទាំង៧នាក់ដែលត្រូវបាន​ដោះលែងនៅថ្ងៃនេះរួមមាន ១៖ រ៉ុង ឈុន ២៖ តុន និមល ៣៖ ឈ្មោះ សរ កណិកា ៤៖ ឈ្មោះ ឈឿន ដារ៉ាវី ៥៖ ហ៊ុន វណ្ណៈ ៦៖ ប៉ែន ច័ន្ទសង្គ្រាម ៧៖ សួង សុភ័ណ្ឌ។

    សូមរម្លឹកថា​ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ក្រោយពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ៕ ប្រភព៖ FreshNews

     

    អត្ថបទទាក់ទង