គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាបដិសេធដាច់អហង្ការ ចំពោះអាមេរិកដែលបានដាក់ទណ្ឌកម្មដល់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាចំនួន២រូប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    កម្ពុជាបដិសេធដាច់អហង្ការ ចំពោះអាមេរិកដែលបានដាក់ទណ្ឌកម្មដល់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាចំនួន២រូប កម្ពុជាបដិសេធដាច់អហង្ការ ចំពោះអាមេរិកដែលបានដាក់ទណ្ឌកម្មដល់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាចំនួន២រូប

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការ ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ចំនួន២រូប ដោយបញ្ជាក់ថាការដាក់ទណ្ឌកម្មនេះ គឺបានប្រើអំណាចយុត្ថាធិការហួសព្រំដែន គ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឡើងដោយហេតុផលភូមិសាស្រ្តនយោបាយ។

    សេចក្ដីថ្លែងការណ៍ បានលើកឡើងបន្តថា យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគី របស់សហរដ្ឋ​អាមេរិក ប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូល​ដ្ឋាន នៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុង ដល់ឯករាជ្យភាព និងជាការ​ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ៕

    ពាក្យគន្លឹះទាក់ទង