គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលជាថ្ងៃបញ្ចប់ 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលជាថ្ងៃបញ្ចប់  សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលជាថ្ងៃបញ្ចប់ 

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នោះ បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនេះបន្តទៀត នៅវិមានសន្តិភាព។

    របៀវារៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី២នេះ ពិភាក្សាទៅលើបញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កិច្ចប្រជុំចង្អៀតពាក់ព័ន្ធនឹងតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់, ការអនុម័តឯកសារស្តីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣, កម្មវិធីបិទកិច្ចប្រជុំ និងសន្និសីទព័ត៌មានរួម។

    កម្មវិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងសន្និសីទព័ត៌មានរួម នឹងមានការផ្សាយផ្ទាល់ផងដែរ។

    សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ ដោយមានការអញ្ជើញចូលពីពីថ្នាក់ដឹកនាំប្រទេសអាស៊ី-អឺរ៉ុប មានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់ប្រមាណ ៥១រូប បូករួមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

    កិច្ចប្រជុំនៅថ្ងៃម្សិលមិញនេះ មានការថ្លែងចំណាប់អារម្មណ៍បើកកម្មវិធីពីសម្តេចតេជោ ហ៊ុន សែន, ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, នាយករដ្ឋមន្ត្រីប្រទេសរុស្ស៉ី តំណាងឱ្យប្រទេសសម្របសម្រួលតំបន់អាស៊ីឦសាន និងអាស៊ីខាងត្បូង, នាយករដ្ឋមន្ត្រីស្លូវេនី ប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប និងនាយករដ្ឋមន្ត្រីថៃផងដែរ។

    កិច្ចប្រជុំម្សិលមិញនេះ ក៏មានការឡើងធ្វើសេចក្តីថ្លែងការណ៍ពីតំណាងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ បន្ទាប់មកកិច្ចប្រជុំ ក៏បើកកិច្ចពិភាក្សាស្តីតួនាទីរបស់អាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម ដែលជាមូលបទរួម ដោយថ្នាក់ដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បានថ្លែងបទអន្តរាគមន៍តាមលំដាប់តួអក្សរជាបន្តបន្ទាប់ប្រមាណជា ៣០នាក់៕ ប្រភព៖ ទីស្ដីការគណៈរដ្ឋមន្ត្រី

     

    បញ្ចេញមតិ
    អត្ថបទទាក់ទង