គ.ជ.ប៖ រយៈពេល៤៥ថ្ងៃ មានពលរដ្ឋជាង ៤៣ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៤៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៤៣៣៦៧៤នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី៤៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១) តាមរបាយការណ៍ពីឃុំ-សង្កាត់ចំនួន ១២៧១នៅទូទាំងប្រទេស មាន ប្រជាពលរដ្ឋដែល ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧៥៧៤នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៣៨៦៩នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤០៥១នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣៦៨៤នាក់។
សរុបរយៈពេល ៤៥ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបាន៖ ប្រជាពលរដ្ឋដែលបាន ចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ៤៣៣៦៧៤នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ២១២២៦២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១៨០៧៩៣នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១៣៩៦១៥នាក់៕