គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បានប្រកាសថា កូនប្រុសច្បងសម្ដេច គឺជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលខាងមុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ បានប្រកាសថា កូនប្រុសច្បងសម្ដេច គឺជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលខាងមុខ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានប្រកាសថា កូនប្រុសច្បងសម្ដេច គឺជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលខាងមុខ

    ព្រះសីហនុ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កូនប្រុសច្បងសម្ដេចគឺ​ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពផ្សេងៗទៀត របស់គណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីឪពុករបស់ខ្លួនដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា​។

    ការប្រកាសរបស់សម្ដេចតេជោ​នាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។

    សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងផ្ទៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា ក៏មានទស្សនវិស័យច្បាស់លាស់បំផុតសម្រាប់កម្ពជាដែរ។

    អត្ថបទទាក់ទង