គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

ការចាក់វ៉ាក់សាំងដូសជំរុញ ជូនកុមារ និងយុវវ័យ នឹងចាប់ផ្ដើមនៅដើមខែមករាខាងមុខនេះ

ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១​ |
ការចាក់វ៉ាក់សាំងដូសជំរុញ ជូនកុមារ និងយុវវ័យ នឹងចាប់ផ្ដើមនៅដើមខែមករាខាងមុខនេះ ការចាក់វ៉ាក់សាំងដូសជំរុញ ជូនកុមារ និងយុវវ័យ នឹងចាប់ផ្ដើមនៅដើមខែមករាខាងមុខនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២តទៅ នៅទីតាំងចំនួន ៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤។

កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវ​ឯកសារ៖

  • ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
  • សំបុត្រកំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដែលបាន​ប្រើប្រាស់​ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសទី១។

ពេលវេលាចាក់៖

  • ពេលព្រឹក ម៉ោង ៨និង០០នាទី ដល់ ១១និង០០នាទី
  • ពេលរសៀល ម៉ោង ១៤និង០០នាទី ដល់ ១៧និង០០នាទី

អត្ថបទទាក់ទង