គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលកម្ពុជា បន្ត​ឧបត្ថម្ភថវិកាប្រចាំខែជូនគ្រួសារក្រីក្រ (មានបណ្ណសមធម៌) ក្នុងអំឡុងកូវីដ១៩ ជុំទី៨

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២​ |
    រាជរដ្ឋាភិបាលកម្ពុជា បន្ត​ឧបត្ថម្ភថវិកាប្រចាំខែជូនគ្រួសារក្រីក្រ (មានបណ្ណសមធម៌) ក្នុងអំឡុងកូវីដ១៩ ជុំទី៨ រាជរដ្ឋាភិបាលកម្ពុជា បន្ត​ឧបត្ថម្ភថវិកាប្រចាំខែជូនគ្រួសារក្រីក្រ (មានបណ្ណសមធម៌) ក្នុងអំឡុងកូវីដ១៩ ជុំទី៨

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២២នេះ គឺនៅតែបន្តឧបត្ថម្ភថវិកាជាប្រចាំខែ ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ (បណ្ណក្រីក្រ) ទូទាំងប្រទេស ទោះស្ថានការណ៍កូវីដ-១៩ មានភាពធូរស្រាល និងមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យយ៉ាងណាក្ដី។

    រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំថ្មី ២០២២នេះ បានសម្រេចបន្ត ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩​ សម្រាប់ជុំទី ៨ ដែលមាន​រយៈពេល៣ខែចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២២។

    ការសម្រេចបន្តនេះ គឺអនុញ្ញាតឱ្យគ្រួសារក្រីក្រ ដែលមានបណ្ណក្រីក្រ ទាំងប្រភេទក្រ ១ និងក្រ ២ អាចទៅបើកសាច់ប្រាក់នៅបញ្ជរវីង ដើម្បីយកមកផ្គត់ផ្គង់ជីវភាព ទៅតាមចំនួនខែដែល​បាន​កំណត់​ក្នុងជុំទី៨នេះ។

    សម្រាប់គ្រួសារក្រីក្រ ដែលបាននឹងកំពុងទទួលបានថវិកាជាប្រចាំខែ ពីរាជរដ្ឋាភិបាល លើកឡើងថា ថវិកានេះ គឺពិតជារួមចំណែកជួយសម្រួលជីវភាពគ្រួសារឱ្យមានភាពប្រសើរ។ ពួកគាត់​អាចយកមក​ប្រើប្រាស់​សម្រាប់ ​ការ​ចំណាយ​លើម្ហូបចំណី ​និងសម្រាប់ថ្នាំព្យាបាល​ជំងឺ​ប្រចាំ​កាយ។

    ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស គិតត្រឹមជុំទី ៧ លើកទី ២ ដែលបានបិទបញ្ចប់​កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ គឺមានគ្រួសារក្រីក្រទទួលផលសរុបចំនួន ៦៨៤ ៧៧១ គ្រួសារ។ ​បើគិតចាប់ពីការចាប់ ​ការអនុវត្តកម្មវិធីពីថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ខែ ធ្នូ ឆ្នាំ ២០២១​ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៥៣១ លានដុល្លារ៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង