គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធ​បដិមា​ចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២​ |
    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធ​បដិមា​ចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធ​បដិមា​ចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។

    លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី ៧ខែកុម្ភៈនេះថា ដំណើរការ​ជួសជុល​ព្រះពុទ្ធបដិមាគឺ ​ធ្វើឡើងនៅដើមខែកុម្ភៈ ​ឆ្នាំ២០២២នេះ គ្រោងនឹង​ប្រើប្រាស់​ពេលវេលា​ជួសជុល​ចំនួន៥ខែ។

    លោក បានបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាត​ទ្រុឌទ្រោម ដោយ​សារកត្តាធម្មជាតិ ​ទីកន្លែងមានជ្រាបទឹក ​ទឹកហូរច្រោះ មានទឹកនោម និង​លាមកសត្វ​ប្រចៀវ​ច្រើន​ ដូច្នេះក្រុមការងារធ្វើការ​រើ​សំណាញ់​ចាស់ចោល ​ដើម្បី​ជំនួស​នូវ​សំណាញ់ថ្មី ​ដែល​សង្ឃឹមថា​ ប្រចៀវ​នឹង​មិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។

    សូមបញ្ជាក់ថា ​កាលពីអំឡុងខែ​វិច្ឆិកា ​ឆ្នាំ២០២០​កន្លងទៅ​ អ្នកជំនាញ​អភិរក្សចម្លាក់ នៃ​អាជ្ញាធរជាតិ​អប្សរា​ បាន​ធ្វើការ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ព្រះពុទ្ធ​បដិមា​មួយ​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​ ដែល​មាន​ការ​ខូចខាត​ទ្រុឌទ្រោម៕ ប្រភព៖ BTV News

    អត្ថបទទាក់ទង