គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បិទបញ្ចប់ការចុះបញ្ជី៖ មានគណបក្សសរុបចំនួន១៧ ដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |
    បិទបញ្ចប់ការចុះបញ្ជី៖ មានគណបក្សសរុបចំនួន១៧ ដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បិទបញ្ចប់ការចុះបញ្ជី៖ មានគណបក្សសរុបចំនួន១៧ ដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

    ភ្នំពេញ៖ ការចុះបញ្ជី នៃគណបក្សនយោបាយឈរឈ្មោះ​សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយ។  ដោយគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះសរុបចំនួន១៧  គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៨២,៧៨៦រូប  ក្នុងនោះស្រីចំនួន  ២៥,៩៦៣រូប។

    យោងតាមរបាយការណ៍បណ្ដោះអាសន្នថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៥និង៣០នាទីល្ងាច បានឲ្យដឹងថា គណបក្សនយោបាយទាំង១៧ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនសរុបចំនួន ៨២.៧៨៦រូប ក្នុងនោះស្ត្រីសរុបចំនួន ២៥.៩៦៣រូប។

    ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះសរុបចំនួន១៧  គឺមានគណបក្ស​នយោបាយ​ចំនួន៥  ដែលបានដាក់បេក្ខជនឈរឈ្មោះច្រើនជាងគេមានដូចជា៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ,  គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែរស្រឡាញ់ជាតិ,  គណបក្សភ្លើងទៀន។ ចំណែកគណបក្សនយោបាយចំនួន ១២ផ្សេងទៀត  គឺបានដាក់បេក្ខជនឈរឈ្មោះដែរតែមិនបានច្រើននោះទេ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង