គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្ដីបំភ្លឺ ២ចំណុច ជុំវិញការលើកពេល​កិច្ចប្រជុំ​ពិសេសអាស៊ាន-អាមេរិក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២​ |
    អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្ដីបំភ្លឺ ២ចំណុច ជុំវិញការលើកពេល​កិច្ចប្រជុំ​ពិសេសអាស៊ាន-អាមេរិក​ អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្ដីបំភ្លឺ ២ចំណុច ជុំវិញការលើកពេល​កិច្ចប្រជុំ​ពិសេសអាស៊ាន-អាមេរិក​

    ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺ ២ចំណុច ជុំវិញ​ការ​ប្រកាស​លើក​ពេល​កិច្ច​ប្រជុំ​ពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងចុងខែមីនានេះ។

    សេចក្ដីបំភ្លឺមានដូចតទៅ៖

    ទី១. បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និង​សហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក​បាន​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាល​បរិច្ឆេទ​បាន​ស្នើ​ឡើង​ សម្រាប់កិច្ចប្រជុំកំពូល ហើយ​ឥណ្ឌូនេស៊ី​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​សម្រប​សម្រួល​ ដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរឲ្យ​សោកស្តាយ កាល​បរិច្ឆេទ​ដែល​បាន​ស្នើ​ឡើង​ គឺមិន​សមស្រប​សម្រាប់​ថ្នាក់​ដឹកនាំ​ដោយសារ​ភាព​ជាប់​រវល់​ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាងអាស៊ាន និង​សហរដ្ឋអាមេរិក​បាន​សម្រេច​លើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការ​ដើម្បី​ស្វែង​រក​កាល​បរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

    ទី២. កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់​ភាពបត់​បែន​ទៅ​លើកាល​បរិច្ឆេទ​ដែល​បាន​ស្នើ​ឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បី​បំពេញ​កាតព្វរ​​បស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និង​លទ្ធភាព​ចូលរួម​របស់​ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ៕