សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីថ្លែងការណ៍ស្តីពីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។ ដោយនៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈរបស់ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។
អត្ថបទទាក់ទង