គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន៣ ដែលបាន​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២​ |
    ក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន៣ ដែលបាន​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន៣ ដែលបាន​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ម្សិលមិញបាន​ឲ្យដឹងថា​ ក្រសួងបាន​សម្រេចលុប​ចោល​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ចំនួន៣ រួមមាន៖ អង្គភាពសារព័ត៌មាន Bayongtime ,អង្គភាពសារព័ត៌មានKCTV និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ ដែលបានផ្សព្វផ្សាយព័ត៌មានបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

    យោងតាមរបាយការណ៍លេខ១៥៣/២២ លដ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន និងមាន​ចំណារ​ឯកភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ជ្រាបថា គណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថា អង្គភាព​សារព័ត៌​មាន​ចំនួន ៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCIV(www.khmercovertv.com) និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។ ក្រសួងព័ត៌មាន បញ្ជាក់ថាប្រធានមន្ទីរ​ព័ត៌មាន​ទាំង​២៥ រាជធានី-ខេត្ត ទាំងអស់​មិនត្រូវ​អនុញ្ញាត​ឱ្យបន្តអាជ្ញាប័ណ្ណ ដល់អង្គភាព​សារព័ត៌មាន​ទាំងបី​ខាងលើនេះឡើយ៕

    អត្ថបទទាក់ទង