ប្រាសាទអង្គវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុតសម្រាប់ទស្សនាព្រះអាទិត្យរះ និងលិច
ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក ជាកន្លែងល្អបំផុត សម្រាប់មនុស្សទស្សនាពេលព្រះអាទិត្យរះ និងលិច ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រដ៏ល្បីឈ្មោះមួយរបស់ចក្រភពអង់គ្លេស ដែលមានឈ្មោះ Mornings.co.uk។
ប្រភពបានបញ្ជាក់បន្ថែមថា ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់ដូចជា៖
-ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា
-ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាមេរិក
-ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ឥណ្ឌា
-ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ឥណ្ឌូនេស៊ី
-ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់អូស្ត្រាលី
-ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់នេប៉ាល់
-ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់មីយ៉ាន់ម៉ា
-ចំណាត់ថ្នាក់លេខ៨ បានទៅលើ Adam’s Peak (Sri pada) របស់ស្រីលង្កា
-ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់ឆេកចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ពេរូ។
សូមបញ្ជាក់ថា តំបន់អង្គរវត្ត គឺជាសម្បត្តិវប្បធម៌រូបី ហើយប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជានេះ ត្រូវបានអង្គការយូនីស្កូសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដោយគិតមកដល់ឆ្នាំ២០២២នេះគឺមានរយៈពេល៣០ឆ្នាំគត់៕