គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជា​នឹងស្ទុះងើបឡើងវិញដល់ ៥,៩% ក្នុងឆ្នាំ២០២១ ដោយកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |
    ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជា​នឹងស្ទុះងើបឡើងវិញដល់ ៥,៩% ក្នុងឆ្នាំ២០២១ ដោយកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជា​នឹងស្ទុះងើបឡើងវិញដល់ ៥,៩% ក្នុងឆ្នាំ២០២១ ដោយកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ លោក​ស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បាន​មានប្រសាសន៍ថា​ ជាក្ដី​រំពឹង​ទុក​​ កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ នឹង​ស្ទុះ​ងើប​ឡើង​វិញ​ដល់​ ៥,៩% នៅ​ក្នុង​ឆ្នាំ​២០២១​ ដោយសារកំលាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដំឡើង តួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុន នៃផលិតកម្ម វិស័យកសិកម្ម និងការកើនឡើង នៃការនាំចេញផលិតផលមិនមែនសំលៀកបំពាក់ ដូចជា កង់ និង គ្រឿងអេឡិចត្រូនិច។

    បច្ចុប្បន្នភាពនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update)សម្រាប់ ឆ្នាំ២០២០ ដែលជារបាយការណ៍សេដ្ឋកិច្ចពិសេស ប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករពីការ ធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០% បើធៀបទៅនឹង ៥.៥% នៃការព្យាករកាលពីខែមិថុនាកន្លងទៅ ។

    លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា “ជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់ មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជាមិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ។ យើងរំពឹង ថាកំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥,៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកំលាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។ វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែល ចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និង អាជីវកម្មនានា ហើយនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងខ្លាំងជាងមុនក្រោមកូវីដ១៩”។

    ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង(GTF) ប្រហែល ១ភាគ៣ ក្នុងឆមាស ទី១ នៃឆ្នាំ ២០២០ ។ ប៉ុន្តែ កំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច បានជំរុញឱ្យការនាំចេញ ផលិតផលក្រៅពីទំនិញកាត់ដេររបស់កម្ពុជាកើនឡើង ៣០,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០។ កំណើនសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករថានឹងកើន ៥,១% ក្នុងឆ្នាំ ២០២០ ប្រសិនបើ ការនាំចេញនៃ សម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បន្តងើបឡើង។

    កូវីដ១៩ ជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជាវាត្រូវបានរំពឹងថា នឹងមាន ។ ការបើកដំណើរការជាបណ្តើរៗឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ ២០២០ ប៉ុន្តែវិស័យសេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ ១៥,១% ក្នុងឆ្នាំ ២០២០ ។ ការមកដល់នៃទេសចរអន្តរជាតិ បានធ្លាក់ចុះ ៩៨,១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី ២ ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣.០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥.០០០ នាក់បាត់បង់ការងារ។

    ហានិភ័យនៅតែមាន ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ និងសំណង់ និងការថយចុះ កសិផល ដោយសារមានភ្លៀងធ្លាក់តិច ក្នុងខែមិថុនានិងខែកក្កដា។ តម្រូវការអ្នកប្រើប្រាស់ ក៏អាចបន្ត នៃ ធ្លាក់ចុះដោយសារជំងឺរាតត្បាតនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រដល់ការឆ្លើយតប របស់រាជ រដ្ឋាភិបាលកម្ពុជា ទៅនឹងជំងឺរាតត្បាតនេះ និងបានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារ ដើម្បីពង្រឹង ប្រព័ន្ធសុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

    ក្រោមយុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍ អាស៊ីនឹងផ្តល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ១,៤៥ ពាន់លានដុល្លារ ដល់ ប្រទេសកម្ពុជា ដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្មនិងធនធានធម្មជាតិ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាព រស់នៅទីក្រុងនិងជនបទ គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងពង្រីកវិសាលភាពនៃការទទួលបាន សេវាសាធារណៈ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់គុណភាពសេវាកម្ម ក៏ដូចជាការធ្វើឱ្យ ប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគក្នុងប្រទេស។

    ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេសមកពីតំបន់ខាងលើនេះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង