គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអប់រំ គឺជា​តម្រូវ​ការជា​មូល​ដ្ឋាន​ចម្បង​បំផុត​រប​ស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និងជនបទ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២​ |
    ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអប់រំ គឺជា​តម្រូវ​ការជា​មូល​ដ្ឋាន​ចម្បង​បំផុត​រប​ស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និងជនបទ ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអប់រំ គឺជា​តម្រូវ​ការជា​មូល​ដ្ឋាន​ចម្បង​បំផុត​រប​ស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និងជនបទ

    ភ្នំពេញ៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និង​បណ្ណាល័យ​នៃគ្រឹះស្ថានសិក្សាចំនួន៣ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំ គឺជា​តម្រូវ​ការ​ជាមូល​ដ្ឋានច​ម្បង​បំផុត​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និងជនបទ ហើយ​ទោះ​បី​ជាមាន​កម្រិត​ជីវភាព​បែបណា ក៏ត្រូវខិតខំតស៊ូ​ ដើម្បី​ឱកាស​សិក្សា​របស់កូនៗ។

    ឯកឧត្ដម មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋ​មន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយ​អនុវត្ត​សម្រេច​បាន​សមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែន​មាន​តែ​នៅ​ក្នុង​អត្ថបទ​គោលនយោបាយនោះទេ។ មកដល់ពេលនេះ វិស័យអប់រំ​មាន​ការរីក​ចម្រើន​ទាំង​ផ្អែក​ទាំង​ផ្នែក​បរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូ​ក៏​ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និង​ឧបករណ៍​សម្ភារ​ល្អ​ទំនើប​។

    ឯកឧត្ដម​បន្តថា ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការ​សំខាន់​មួយ​នៅ​ក្នុង​ការងារ​កែទម្រង់​វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុក​ដាក់​លើការ​ពង្រឹង​ឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និង​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេល​បច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែ​ក៏​បាននាំ​មកនូវ​ចំណុច​អវិជ្ជមាន​មួយ​ចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើស​ផ្សេង​ៗ​ក្នុង​បណ្តាញ​អ៊ីនធើណេត​ជា​ដើម​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង