គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម គឹម សន្តិភាព បានលើកឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០!

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |
    បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម គឹម សន្តិភាព បានលើកឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០! បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម គឹម សន្តិភាព បានលើកឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០!

    យោងតាម ​​Facebook ផ្លូវ​ការ​របស់​ឯកឧត្ដម​ គឹម​ សន្តិភាព បាន​ឲ្យដឹងថា​ ការ​លើក​ឡើងរ​បស់​ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ នៅ​ក្នុង​ជំនួប​ជា​មួយ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ កាល​ពី​ថ្ងៃ​២២ ខែ​កញ្ញា ​ឆ្នាំ២​០២០​ ម្សិលម៉ិញ​នេះ ​ដូច​អ្វី​ដែល​បាន​សរសេរ​នៅក្នុង​Twitter ​នេះ។

    ​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​បាន​ឆ្លើយតប​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​ជំនួប​នោះ​វិញ​ថា​៖

    ១. ការ​ចាប់​ខ្លួន​បុគ្គល​ណាមួ​យ ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​គឺធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ សិទ្ធិ​សេរីភាព​បុគ្គល​ត្រូវយក​មក​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ ហើយការ​អនុវត្ត​សិទ្ធិ​ហួស​ព្រំដែន ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ ឬ​បំពាន​លើ​ច្បាប់ ត្រូវ​ប្រឈម​នឹង​ការទ​ទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់ ​ហើយ​នេះ ពុំមែន​ជា​ការ​អនុវ​ត្ត​សិទ្ធិ​សេរីភាព​របស់​បុគ្គល​នោះទេ​។

    ២. ច្បាប់​នៃ​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​មិន​ដូច​គ្នាទេ​ ដោយ​សារ​បរិបទ​សង្គម​ និងប្រវតិ្តសាស្រ្ត​របស់​ប្រទេសនីមួយៗ​ខុសៗគ្នា​។ ជាទិដ្ឋភាព​ប្រវតិ្តសាស្រ្ត ​បញ្ហា​ព្រំដែន​ គឺជា​បញ្ហា​ដ៏​រសើប​បំផុត​របស់ក​ម្ពុជា​ ហើយ​កា​រញុះញង់​ មួល​បង្កាច់​ការ​ពិត​លើ​បញ្ហា​ព្រំដែន​ ធ្លាប់​បាន​ធ្វើ​ឱ្យក​ម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ ការ​បែក​បាក់​ជាតិ ​និង​អស្ថេរភាព​សង្គមអ​ស់​ជិត​បី​ទសវត្ស​។ ដូចនេះ ​សម្រាប់ក​ម្ពុជា​ ការ​មួល​បង្កាច់ ​និង​ការ​បំភ័ន្ត​ការ​ពិត​លើ​បញ្ហា​ព្រំដែន​ ក្នុង​ចេត​នា​ញុះញង់​ឱ្យ​មាន​ចលាចល​សង្គម ​គឺ​ជា​អំពើ​ខុសច្បា​ប់​ បំផ្លាញ​សន្តិភា​ព និង​ស្ថេរភា​ពប្រទេស ​ហើយ​ពុំ​មែន​ជា​ការ​អនុវត្ត​នៃ​សិទ្ធិសេរីភា​ព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទ្បើយ។​

    ៣.កម្ពុជា​ប្រកាន់​យក​នូវ​របប​នីតិរដ្ឋ ​ហេតុ​នេះ​កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់រ​បស់​ខ្លួន ចំពោះ​ការ​ប្រព្រឹត្ត​ខុសច្បា​ប់ ​ដើម្បី​ធានាការពារ​សនិ្តសុខ​សង្គម ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ក៏ដូច​ជា​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ នៅក្នុ​ង​សង្គម​នីតិ​រដ្ឋ​ ចំពោះ​បុគ្គល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​សិទ្ធិ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ការពារ​ខ្លួន ឬពឹង​ពាក់​មេធា​វី​ល្អៗ​ដើម្បីកា​រពារ​ខ្លួន​ នៅ​ចំពោះមុ​ខតុលាការ​។ ការ​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​ផ្លូវ​ ដើម្បីត​វ៉ា​ទាមទារ​ឱ្យមា​ន​ការ​ដោះលែ​ង​បុគ្គលណា​មួយ ​គឺ​ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ ​និង​ស្ថាប័ន​អនុវ​ត្ត​ច្បាប់ ដែល​នេះ​ពុំ​មែន​ជា​វិធី​ស្រប​ច្បាប់​នោះទ្បើ​យ ​ហើយ​ប្រាស​ចាក​ពី​គោលការណ៍​នៃ​នីតិរ​ដ្ឋ​៕

    ពាក្យគន្លឹះទាក់ទង