គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធានាសន្តិភាពស្ថិរភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធានាសន្តិភាពស្ថិរភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធានាសន្តិភាពស្ថិរភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ»

    នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដោយរំលេចអំពីជោគជ័យនៃការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលវីដេអូនេះមានរយៈពេលប្រមាណជាង១៦នាទី ក្រោមចំណងជើងថា « រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធានាសន្តិភាព ស្ថិរភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ»។

    ខ្លឹមសារបង្កប់ក្នុងវីដេអូនេះ គឺបានបង្ហាញអំពីអត្ថន័យដ៍ជ្រាលជ្រៅ និងសារៈសំខាន់បំផុត នៃបណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដែលមានសន្តិភាពជាគ្រឺះដែលបានកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ និងដែលជាកត្តាគន្លឹះអនុគ្រោះបើកឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នាំ២០២២នេះឡើងវិញ និងបានបញ្ជាក់ថា បើទោះបីជាពិភពលោកនៅតែបន្តញាំញីដោយជំងឺកូវីដ១៩ នៅឡើយក្តី ក៍ប៉ុន្តែប្រជាពលរដ្ឋខ្មែរកំពុងត្រៀមខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងសប្បាយរីករាយ ដោយគ្មានការអាក់ខានទៀតឡើយ។

    បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបា្ររព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទូទាំងប្រទេសក៏ដោយ ក៏សម្តេចតេជោនូវបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវតែបន្តគោរពនិងអនុវត្តដោយស្មារតីទទួលខុសត្រូវចំពោះវិធានការ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសបាននូវការឆ្លងមេរោគកូវីដ-១៩ផងដែរ។

    ខ្លឹមសារក្នុងវីដេអូ ក៏បានសង្កត់ធ្ងន់ផងដែរថា រយៈពេលជាង៤៣ឆ្នាំកន្លងមកនេះ គឺមានតែរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននិងកំពុងបន្តការពារ និងធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយក៏ដូចជាការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។ មានតែរាជដ្ឋាភិបាលដឹកនាំដោយគណបកក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននិងកំពុងដើរតួជាអ្នកធានាការពារ នូវសមិទ្ធផលដ៏ធំធេងនិងជាប្រវត្តិសាស្ត្រដែលកម្ពុជាកំពុងមាននៅពេលនេះ។
    សូមទស្សនាវីដេអូ៖

    អត្ថបទទាក់ទង