គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖  សន្តិភាព បានផ្តល់ឲ្យ​កម្ពុជាមាន​ការរីក​ចម្រើន​ទាំង​កម្រិត​ជីវភាព​បុគ្គល សង្គម និងជំនឿសាសនា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២​ |
    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖  សន្តិភាព បានផ្តល់ឲ្យ​កម្ពុជាមាន​ការរីក​ចម្រើន​ទាំង​កម្រិត​ជីវភាព​បុគ្គល សង្គម និងជំនឿសាសនា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖  សន្តិភាព បានផ្តល់ឲ្យ​កម្ពុជាមាន​ការរីក​ចម្រើន​ទាំង​កម្រិត​ជីវភាព​បុគ្គល សង្គម និងជំនឿសាសនា

    ភ្នំពេញ៖ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា សន្តិភាព បានផ្តល់ឲ្យ​កម្ពុជា​នូវ​ឱកាស​ក្នុង​ការ​រីក​ចម្រើន​ទាំង​កម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាព​ក្នុង​ការគោរព​ប្រតិបត្តិ​ជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយរីករាយ។

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស​អញ្ជើញ​ចូល​រួម​ពិធី​ពិសារ​អាហារ​ស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

    ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានឲ្យដឹងថា អត្ថន័យដ៏សំខាន់ក្នុង​ទិដ្ឋភាព​នៃ​ការ​ចូលរួ​ម​ពិសារ​អាហារស្រាយ​បួស​ខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជា ភស្តុតាងនៃសុខដុមភាវូបនីយកម្ម​សាសនា​នៅ​កម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណី​ដ៏​បវរ​របស់សាសនិកឥស្លាម, ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាម​ពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឱ្យទាន និងការផ្តល់ឱកាសសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។

    ឯកឧត្ដម​បន្តដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ការធានា​នូវ​សុខដុម​រមនា​រវាង​ជាតិ​សាសន៍ និងសាសនានៅកម្ពុជា នៅតែជា​គោលនយោបាយ​អាទិភាពរបស់​កម្ពុជា គឺ គ្មាន​ការ​រើស​អើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែ​សុខដុមនីយកម្ម ទាំង​សម្រាប់​អ្នក​កាន់សាសនាព្រះពុទ្ធ ឥស្លាម និងសាសនានានា ។

    ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហា​ធំធេងដល់​សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស-និស្សិតស្ត្រីឥស្លាម អាចទទួលហ៊ីយ៉ាប​ក្នុងការចូលសិក្សា​តាមគ្រឹះស្ថាន​អប់រំសាធារណៈ, ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់​តាមប្រពៃណី​របស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ៕

    អត្ថបទទាក់ទង